គេហទំព័រអប់រំ«សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខ‌សាន្ត!»ត្រូវបានបង្កើតឡើងសម្រាប់ការធ្វើជា

បន្ទាល់ឲព្រះគ្រិស្តនិងជំនឿសាសនាអថូដុកតាមអ៊ីនធឺណិត ។ គោលបំណងនៃការបង្កើតគេហទំព័រនេះគឺឱកាសសម្រាប់ការចូលរួមចំណែកក្នុងការប្រតិបត្តិតាមបទ‌បញ្ជារបស់ព្រះដែលមកជួយសង្គ្រោះដែលចែងថា៖«ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ដោយធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងព្រះ‌នាមព្រះ‌បិតាព្រះ‌បុត្រា និងព្រះ‌វិញ្ញាណដ៏វិសុទ្ធ។» (ម៉ាថាយ ២៨៖១៩-២០ )

ព្រះយេស៊ូគ្រិស្តសួរសុខទុក្ខពួកសិស្សរបស់ទ្រង់ដោយមានព្រះ‌បន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខ‌សាន្ត!»។នៅពេលដែលពួកសាវ័កបាននាំដំណឹង‌ល្អមកកាន់អ្នករាល់គ្នា ពួកគេបានប្រើពាក្យសម្ដីនោះដែរ ។ 

យើងខ្ញុំសូមជូនពរឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខ‌សាន្តពី

ព្រះជាម្ចាស់ ។ យើងខ្ញុំប្រាប់ព្រះ‌បន្ទូលរបស់ព្រះជាម្ចាស់ដែលមកជួយសង្គ្រោះ

របស់យើង មកកាន់អ្នករាល់គ្នា។

នៅលើគេហទំព័រនេះអ្នកអាចអានអត្ថបទនានាជាភាសាកំណើតរបស់អ្នកដូចជាអត្ថបទអំពីជំនឿលើ

ព្រះជាម្ចាស់នៃពួកអ្នកកាន់សាសនាគ្រិស្ត របៀបដើម្បីក្លាយខ្លួនជាអ្នកកាន់សាសនាគ្រិស្ត

 ហើយនិង អំពីព្រះសហគមន៍សាសនាអថូដុកប្រចាំនៅប្រទេសកំណើតរបស់អ្នក ។ យើងពិតជាទន្ទឹងរង់ចាំសំណួររបស់អ្នក!

គេហទំព័រអប់រំ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខ‌សាន្ត!»ត្រូវបានបង្កើតឡើងដោយ

គណៈកម្មការផ្សាយសាសនានិងអប់រំជំនឿនៅឯក្រុមប្រឹក្សាភូមិភាគរដ្ឋធានីម៉ូស

(ព្រះសហគមន៍សាសនាអថូដុករុស្ស៊ី)គាំទ្រដោយមជ្ឈមណ្ឌលវិភាគដែលត្រូវបានគេដាក់ឈ្មោះនៅក្នុង

កិត្តិយសនៃ ព្រះវ៉ាស៊ីលីឆ្នើមដ៏វិសុទ្ធ ។

ធម្មទេសនានៅលើភ្នំរបស់ព្រះយេស៊ូគ្រិស្ត