ព្រះជាម្ចាស់

ក្រុមអ្នកកាន់សាសនាគ្រិស្តអថូដុកជឿលើព្រះ‌ជាម្ចាស់តែមួយគត់ដែលជាព្រះឯកត្រីអង្គ គឺព្រះ‌បិតា

ព្រះ‌បុត្រានិងព្រះ‌វិញ្ញាណដ៏វិសុទ្ធ។ព្រះត្រីឯកដ៏វិសុទ្ធគឺជាព្រះអង្គបីរួមតែមួយដែលមិនអាចញែកចេញពីគ្នាបាន ពីព្រះកំណើតមក ។

ព្រះ‌ជាម្ចាស់គឺជាព្រះវិញ្ញាណដែលគ្មានទីបំផុត ព្រះវិញ្ញាណប្រកបទៅដោយដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុត ព្រះវិញ្ញាណដែលបានបង្កើតពិភពលោកទាំងមូលនិងមនុស្សយើងឲ្យយើងសរសើរតម្កើង

ព្រះ‌នាមរបស់ព្រះអង្គនិងបានភាពវិសុទ្ធក្លាយជាកូនចៅរបស់ព្រះអង្គដោយចូលដៃជាមួយព្រះអង្គ ។

រូបបដិមា«ព្រះត្រីឯក»ដែលត្រូវបានគូរដោយ លោកAndrei Rublev ដែលគួរគោរពនៅក្នុងសតវត្សទី១៥

ព្រះយេស៊ូគ្រិស្ត

ព្រះយេស៊ូគ្រិស្តគឺជាព្រះ‌បុត្រារបស់ព្រះជាម្ចាស់និងព្រះអង្គទី២នៃ ព្រះត្រីឯក ។ ព្រះយេស៊ូត្រូវបានកើតពី

ព្រះ‌បិតាជាម្ចាស់នៅអស់‌កល្បជានិច្ច ។ ប៉ុន្តែនៅលើពិភពលោកយើងនេះ នាងម៉ារីព្រហ្មចារី ដែលជាមាតាដ៏វិសុទ្ធបំផុតរបស់ព្រះយើង មានផ្ទៃពោះសម្រាលបានព្រះយេស៊ូ ។ 

 ព្រះយេស៊ូគឺជា ព្រះ‌បន្ទូលដែលគ្មានទីបំផុតរបស់ព្រះជាម្ចាស់ ។ ព្រះ‌បន្ទូលនេះ «ដែលជាពោរ‌ពេញទៅដោយព្រះ‌គុណនិងសេចក្ដីពិត បានកើតមកជាសាច់ឈាមហើយគង់នៅ ក្នុងចំណោមយើងរាល់គ្នា» (យ៉ូហាន ១៖១៤)។

ព្រះយេស៊ូគ្រិស្តគឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដនិងមនុស្សគ្រប់លក្ខណៈ ។  ព្រះកំណើតពីព្រះជាម្ចាស់បានចូលដៃជាមួយធម្មជាតិមនុស្សជារៀងរហូតដោយរួមក្នុងព្រះគ្រិស្ត។    ព្រះជាម្ចាស់បានក្លាយជាមនុស្ស្ ។

“ព្រះយេស៊ូដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុត” រូបបដិមាពីវត្តស៊ីណៃ (សតវត្សទី ៦)

បម្រើរបស់ព្រះគ្រិស្តនៅលើផែនដីដែលត្រូវបានបញ្ចប់ដោយការដាក់ឆ្កាង ការរស់ឡើងវិញបន្ទាប់ពីសេចក្ដីស្លាប់ហើយនិងការឡើងទៅឋានសួគ៌នៃព្រះទ្រង់មានគោលបំណងថា៖ការសង្គ្រោះមនុស្សជាតិពីអំណាចបាបកម្មនិងការស្លាប់ ។

ធម្មទេសនានិងកិច្ចការដែលព្រះយេស៊ូគ្រិស្តប្រព្រឹត្តនៃធ្វើអោយទំនាក់ទំនងជាមួយព្រះជាម្ចាស់និង

ជាមួយគ្នាបានអត្ថន័យថ្មី ។ព្រះយេស៊ូគ្រិស្តប្រទានអោយយើងមានបទ‌បញ្ជាចំនួន ។ព្រះទ្រង់បានសម្តែងឲ្យពួកគេឃើញគំរូនៃ សេចក្ដីស្នេហាសេចក្ដីអាណិតការបន្ទាបខ្លួនសេចក្ដីក្លាហាន និងអំពើល្អ។ ព្រះទ្រង់ត្រូវបានគេដាក់ឆ្កាងព្រោះតែបាបកម្មមនុស្សជាតិ ។ ព្រះទ្រង់បានធ្វើពលិកម្មដ៏គ្រប់លក្ខណៈ ។ ព្រះទ្រង់បាន លោះមនុស្ស ពីបាបកម្ម សំរាប់ព្រះរាជឋានសួគ៌ដោយ‌សារព្រះ‌លោហិតរបស់ព្រះទ្រង់ ។  «ព្រះទ្រង់ត្រូវគេចាក់ទម្លុះព្រោះតែបាបកម្មរបស់យើង ព្រះទ្រង់ត្រូវគេជាន់ឈ្លីព្រោះតែភាពទុច្ចរិតរបស់យើង

 ព្រះទ្រង់បានរងទារុណ‌កម្ម ដើម្បីឲ្យយើងទទួលសេចក្ដីសុខ‌សាន្ត ហើយដោយ‌សារស្នាមរបួសរបស់

ព្រះទ្រង់ យើងក៏បានជាសះ‌ស្បើយ» ។ (អេសាយ  ៥៣៖៥). 

«គ្មានអ្នកណាម្នាក់អាចត្រលប់មកព្រះជាម្ចាស់វិញនិងឡើងទៅព្រះរាជឋានសួគ៌ទេដោយមិនជឿលើ ព្រះយេស៊ូគ្រិស្ត ។ ទោះបីអ្នកណាម្នាក់ជឿលើព្រះយេស៊ូគ្រិស្តតែ មិនប្រព្រឹតដូចព្រះយេស៊ូគ្រិស្តបានប្រព្រឹត

 ក៏អ្នកនោះមិនអាចហៅខ្លួនថាសិស្សរបស់ព្រះទ្រង់ ។

(Innocent (Veniaminov)ដ៏វិសុទ្ធ  «ដំណើរទៅកាន់ព្រះរាជាណាចក្រឋានសួគ៌») 

សាសនាអថូដុក

សាសនាអថូដុកគឹជជាជំនឿលើព្រះជាម្ចាស់ដែលមានព្រះអង្គត្រីរួមតែមួយ។ជីវិតដ៏ពិតប្រាកដក្នុងព្រះគ្រិស្ត

និងសាសនាចក្ររបស់ព្រះទ្រង់មិនអាចញែកចេញពីគ្នាបាន ។ ជំនឿអថូដុកគឺជាសាសនា ដែលព្រះគ្រិស្តបានប្រគល់ឲ្យពួកសាវ័កទទួលស្គាល់ហើយពួកសាវ័កប្រទានមកជំនាន់អ្នកដ៏ថ្មី ដែលកាន់

សាសនាគ្រិស្ត។ (យូដាស ៣, ២ថេស្សាឡូនិក ២៖១៥ , ១កូរិនថូស ១១៖២)

គោលបំណងនៃសាសនាអថូដុគឹ៖ ការសង្គ្រោះអ្នករាល់គ្នានិងការញែកអ្នករាល់គ្នាអោយបរិសុទ្ធ ការតភ្ជាប់អ្នករាល់គ្នាជាមួយព្រះគ្រិស្តនៅក្នុងសាសនាចក្ររបស់ព្រះទ្រង់ការចូលរួមជាមួយជីវិត

អស់កល្បជានិច្ច។

នេះគឺជាដំណឹងល្អអំពីព្រះយេស៊ូគ្រិស្តជាព្រះសង្គ្រោះនិងព្រះប្រោសលោះដែលបានរស់ឡើងវិញបន្ទាប់ពី

សេចក្ដីស្លាប់។ អ្នករាល់គ្នាអាចទទួលជីវិតអស់កល្បជានិច្ចប្រកបដោយសុភមង្គលនៅក្នុងព្រះរាជាណាចក្រ

ឋានសួគ៌ ដោយការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្ត ។

«សាសនាអថូដុគឺជាការស្គាល់ព្រះ‌ជាម្ចាស់និងសេចក្ដីគោរពព្រះ‌ជាម្ចាស់ដ៏ពិតប្រាកដ ។  សាសនាអថូដុគឺជាការថ្វាយ‌បង្គំព្រះ‌ជាម្ចាស់តាមវិញ្ញាណនិងតាមសេចក្ដីពិត  (…)សាសនាអថូដុគឺជា ការសរសើរមនុស្សដែលជាអ្នកគោរពបម្រើរបស់ ព្រះ‌ជាម្ចាស់ដោយប្រទានព្រះ‌គុណរបស់

ព្រះ‌វិញ្ញាណដ៏វិសុទ្ធឲ្យគេ» (លោក Ignatius (Bryanchaninov)ដ៏វិសុទ្ធ)។

សាសនាចក្រអថូដុកគឺជាសាសនាចក្រតែមួយដែលសរសើរតម្កើងព្រះនាមរបស់ព្រះ‌ជាម្ចាស់ដោយមាន

សាសនាត្រឹមត្រូវនិងជំនឿដ៏ពិតប្រាកដ ។ សាសនាចក្រអថូដុកគ្មានអញ្ញមតិ (សាសនាក្លែងក្លាយ) ។

មនុស្ស

ព្រះ‌ជាម្ចាស់បានបង្កើតមនុស្សជាតំណាងរបស់ព្រះអង្គព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈដូច

ព្រះ‌ជាម្ចាស់ ។ ព្រះ‌ជាម្ចាស់បានបង្កើតមនុស្សសំរាប់គេមានភាពពេញបរិបូរណ៍ នូវជីវិតសេចក្ដីស្នេហា និងសេចក្ដីរីករាយ ខាងការទាក់ទង ជាមួយព្រះ‌ជាម្ចាស់ និងថ្វាយ‌បង្គំព្រះ‌បិតាតាមវិញ្ញាណនិងតាម

សេចក្ដីពិត។

 «មនុស្សត្រូវបានបង្កើតមិនមែនដើម្បីតែរស់នៅលើផែនដីនេះប្រៀបដូចជាសត្វដែលបាត់វាក្រោយពីការស្លាប់របស់វា។ ពួកគេត្រូវបានបង្កើតដោយមានគោលបំណងតែមួយថា រស់នៅជាមួយនិងព្រះ‌ជាម្ចាស់មិនត្រឹមតែ ១០០រឺ១០០០ឆ្នាំថែមទាំងមានជីវិតអស់‌កល្បជានិច្ច  ។

 (លោកInnocent (Veniaminov)ដ៏វិសុទ្ធ), «ដំណើរទៅកាន់ព្រះរាជាណាចក្រឋានសួគ៌»).

អ្នករាល់គ្នាមានសារៈសំខាន់ដែលគ្មានទីបំផុត ពីព្រោះអ្នករាល់គ្នាបាន សញ្ញាសម្គាល់នៃ ព្រះ‌ជា‌ម្ចាស់បង្កើត ។ មនុស្សត្រូវបាន បង្កើតជាគ្មានបាបកម្ម តែ មិនគ្រប់លក្ខណៈ ។លោកអដាំ (មនុស្សទី១)ត្រូវបាន

បង្កើតដើម្បីគាត់កាន់តែប្រៀបដូចជាព្រះ‌ជា‌ម្ចាស់ឡើង និងធ្វើអោយការស្គាល់ព្រះ‌ជាម្ចាស់របស់ខ្លួន

ប្រសើរឡើង ។

កាលពីសម័យបុរាណ លោកអដាំនិងនាងអេវ៉ាជាមនុស្សទី១ មិនបានស្ដាប់គោរពព្រះ‌ជាម្ចាស់ និង បានធ្លាក់ខ្លួន ។ ព្រោះតែការមិនស្ដាប់នេះពួកគេបានក្លាយជាមនុស្សធម្មតា និងត្រូវបណ្ដាសា ។ធម្មជាតិមនុស្សត្រូវបានខូច រីឯព្រះរូបភាពរបស់ព្រះ‌ជាម្ចាស់ធ្វើអោយព្រួយដោយសារបាបកម្ម ។

ព្រះគ្រិស្តដែលសង្គ្រោះមនុស្សលោកពីឋាននរក ។ គំនូរលើជញ្ជាំងនៃព្រះវិហារអថូដុក

ប៉ុន្តែព្រះ‌អម្ចាស់ផ្ទាល់ មានព្រះ‌ហឫទ័យអាណិត‌អាសូរមនុស្សលោកនិងជ្រៀត‌ជ្រែកចូលក្នុងវាសនានៃពួកគេ ។ «ដ្បិតព្រះ‌ជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះ‌បុត្រា

តែមួយគត់របស់ព្រះអង្គមក ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះ‌បុត្រា មានជីវិតអស់‌កល្បជានិច្ច គឺមិនឲ្យគេវិនាសឡើយ។ » (យ៉ូហាន ៣៖១៦). ព្រះយេស៊ូគ្រិស្តជាព្រះ‌បុត្រារបស់ព្រះ‌អម្ចាស់បានក្លាយជាព្រះសម្របសម្រួលតែមួយគត់រវាងយើងខ្ញុំនិង

ព្រះ‌បិតាដែលគង់នៅឋានសួគ៌ ។

ព្រះគ្រិស្តខាងធម្មជាតិមនុស្សរបស់ព្រះទ្រង់បានស្លាប់នៅលើឆ្កាងហើយនិងបានលោះមនុស្ស ពីបាបកម្ម បណ្ដាសានិងការស្លាប់អស់‌កល្បជានិច្ច ។ នៅថ្ងៃទី៣ព្រះទ្រង់បានរស់ឡើងវិញបន្ទាប់ពីសេចក្ដីស្លាប់

ដើម្បីមិនស្លាប់សោះឡើយនិងបង្ហាញអោយអ្នករាល់គ្នាមើលឃើញផ្លូវទៅការរស់ឡើងវិញដែលនៅអនាគត

និងជីវិតអស់‌កល្បជានិច្ច។ ក្រោយពីការរស់ឡើងវិញបន្ទាប់ពីសេចក្ដីស្លាប់របស់ព្រះទ្រង់ ការស្លាប់គ្មាន

អំណាចលើមនុស្សទេ ។

សាសនាចក្រអថូដុក

សាសនាចក្រអថូដុកគឺជាព្រះ‌កាយរបស់ព្រះ‌គ្រិស្ដ និងជាការរួបរួមរវាងព្រះយេស៊ូគ្រិស្តនិងមនុស្សទាំងអស់

របស់ព្រះទ្រង់ ដែលរួបរួមគ្នាដោយសេចក្ដីជំនឿតែមួយ ពិធីបុណ្យនិងព្រះឋានានុក្រម ។  

ព្រះគ្រិស្តគឺជាមេដឹកនាំតែមួយគត់នៃសាសនាចក្រអថូដុក ។ សាសនាចក្រអថូដុក គឺជាសាសនាចក្រ

តែមួយដ៏វិសុទ្ធជាសកលនិងនៃពួកសាវ័ក ។ សាសនាចក្រអថូដុកបើកចំហរដល់ប្រជាពលរដ្ឋដោយមិនគិតពី

ជាតិសាសន៍ ស្ថានភាពសង្គម និងស្ថានភាពផ្សេងៗទៀតដែរ។

សាសនាចក្រអថូដុកគឺជាកប៉ាល់សង្គ្រោះតែមួយ ។ ព្រះ‌ជាម្ចាស់ប្រមូលអ្នករាល់គ្នាដែលជឿលើ

ព្រះអង្គនៅលើកប៉ាល់នោះ ។

និមិត្តសញ្ញានៃសេចក្តីជំនឿ

“និមិត្តសញ្ញានៃសេចក្តីជំនឿ”គឺជាអត្ថបទខ្លីមួយដែលរួមបញ្ចូលសេចក្តីសង្ខេបអំពី សេចក្តីពិតសំខាន់ៗនៃសាសនាអថូដុក។“និមិត្តសញ្ញានៃសេចក្តីជំនឿ”ខាងក្រោមនេះត្រូវបានរៀបចំឡើង

ដោយពួកលោកបូជាចារ្យអថូដុកដ៏វិសុទ្ធ ក្នុងអំឡុងពេលកិច្ចប្រជុំពួកលោកបូជាចារ្យអថូដុកពិភពលោកនៅឆ្នាំ ៣២៥ និង ក្នុងអំឡុងពេលកិច្ចប្រជុំពួកលោកបូជាចារ្យអថូដុកពិភពលោកនៅឆ្នាំ ៣៨១ ។

រូបបដិមា ពួកលោកបូជាចារ្យអថូដុកដ៏វិសុទ្ធក្នុងអំឡុងពេលកិច្ចប្រជុំពួកលោកបូជាចារ្យអថូដុកពិភពលោកទី១

“និមិត្តសញ្ញានៃសេចក្តីជំនឿ”៖

 ១ ខ្ញុំជឿលើព្រះជាម្ចាស់តែមួយគត់ដែលជាព្រះ‌បិតា ព្រះដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុត ព្រះបង្កីតឋានសួគ៌ និងផែនដី ព្រះបង្កីតគ្រប់អ្វីៗទាំងអស់ដែលមើលឃើញនិងមើលមិនឃើញ ។

 ២ ខ្ញុំជឿលើព្រះជាម្ចាស់យេស៊ូគ្រិស្ដតែមួយគត់ដែលជាព្រះបុត្រារបស់ព្រះជាម្ចាស់  ដែលមានកំណើតពីព្រះបិតាមុនពេលវេលាទាំងអស់ ។ខ្ញុំជឿលើព្រះដែលជាព្រះពន្លឺមកពីព្រះពន្លឺ  ព្រះអម្ចាស់ដ៏ពិតប្រាកដមកពីព្រះអម្ចាស់ដ៏ពិតប្រាកដ ដែលត្រូវបានកើតប៉ុន្តែមិនត្រូវបានបង្កើត ដែលមានព្រះអង្គរួមជាមួយព្រះបិតា ដែលបង្កើតគ្រប់អ្វីៗទាំងអស់។

៣ ដែលបានចុះមកពីឋានសួគ៌សំរាប់មនុស្សយើងនិងការសង្គ្រោះយើងក៏បានកើតខាងសាច់ឈាម

ពីព្រះ‌វិញ្ញាណដ៏វិសុទ្ធនិងនាងម៉ារីព្រហ្មចារីនិងបានក្លាយជាមនុស្សម្នាក់។

.៤ ដែលបានត្រូវបានគេដាក់ឆ្កាងព្រោះតែយើងទាំងអស់គ្នា នៅកំឡុងពេលក្រុមប្រឹក្សាភិបាលប៉ុនទាសពីឡាត និងបានរងទុក្ខ និងបានបញ្ចុះសព។

៥ ដែលបានរស់ឡើងវិញនៅថ្ងៃទីបីស្របយោងតាមគម្ពីរ ។

៦ ដែលបានឡើងទៅឋានសួគ៌ហើយបានអង្គុយនៅខាងស្ដាំដៃនៃព្រះបិតា។

៧ព្រះអង្គដែលនឹងយាងមកជាថ្មីដោយមួយព្រះសិរីរុងរឿងដើម្បីវិនិច្ឆ័យគ្រប់មនុស្សរស់និងស្លាប់ទាំងអស់។  ព្រះរាជណាចក្ររបស់ព្រះទ្រង់និងស្ថិតនៅដោយគ្មានទីបញ្ចប់។

៨ ខ្ញុំជឿលើព្រះ‌វិញ្ញាណដ៏វិសុទ្ធ ព្រះជាម្ចាស់ដែលប្រទានជីវិត និងព្រះអង្គដែលចេញពីព្រះបិតាមក និងដែលជាមួយនឹងព្រះបិតានិងព្រះបុត្រាទទួលយកការថ្វាយគោរពនិងការសសើរ និងបានមានព្រះបន្ទូល តាមរយៈពួកព្យាការី។

៩ ខ្ញុំជឿលើសាសនាចក្រតែមួយដ៏វិសុទ្ធជាសកលនិងនៃពួកសាវ័ក ។

១០ ខ្ញុំទទួលស្គាល់ពិធីបុណ្យជ្រមុជទឹកតែមួយគត់ ដើម្បីលើកលែងទោសអោយរួចពីបាប។

១១ ខ្ញុំរំពឹងថាការរស់ឡើងវិញរបស់អ្នកស្លាប់។

១២ និងខ្ញុំរងចាំមានជីវិតអស់កល្បជានិច្ច។ អាម៉ែន។