ដើម្បីក្លាយខ្លួនជាអ្នកកាន់សាសនាអថូដុក គេត្រូវជឿលើព្រះ‌ជា‌ម្ចាស់យ៉ាងស្មោះត្រង់ កែប្រែចិត្តគំនិត

ពីអំពើបាបរបស់ខ្លួននៅចំពោះព្រះ‌អង្គ ។  គេត្រូវទទួលស្គាល់ព្រះយេស៊ូគ្រិស្តដែលជាព្រះសង្គ្រោះ ជាព្រះ‌បុត្រារបស់ព្រះ‌ជា‌ម្ចាស់ បន្ទាប់មកគេត្រូវចូកមកក្នុងសាសនាចក្រអថូដុករបស់ព្រះអង្គតាម

ពិធីបុណ្យជ្រមុជទឹក ។

ដើម្បីចូលកាន់សាសនាអថូដុកគេត្រូវដឹងមូលដ្ធានគ្រឹះនៃសាសនាអថូដុក,ដែលត្រូវបានសង្ខេបនៅក្នុងអត្ថបទ“និមិត្តសញ្ញានៃ

សេចក្តីជំនឿ” ។

ប្រសិនបើអ្នកណាមួយជឿលើព្រះ‌ជា‌ម្ចាស់យ៉ាងស្មោះត្រង់និងកាន់សាសនាអថូដុកអ្នកនោះអាចធ្វើពិធីបុណ្យ

ជ្រមុជទឹកដ្បិត«ប្រសិនបើមនុស្សមិនកើតពីទឹកនិងពីព្រះ‌វិញ្ញាណទេគេពុំអាចចូលក្នុងព្រះ‌រាជ្យព្រះ‌ជាម្ចាស់

ឡើយ» (យ៉ូហាន ៣៖៥) ។

«ជ្រមុជទឹកគឺជាពិធីបុណ្យមួយដ៏សំខាន់។ ក្នុងអំឡុងពេលពិធីបុណ្យនេះអ្នកជឿចូលទៅក្នុងទឹកបីដងដោយ អង្វររកព្រះ‌នាមរបស់ ព្រះ‌បិតាព្រះ‌បុត្រានិងព្រះ‌វិញ្ញាណដ៏វិសុទ្ធ។នៅពេកនោះអ្នកជឿស្លាប់សំរាប់ជីវិត

ខាងសាច់ឈាមដែលមានបាបកម្ម ប៉ុន្តែទទួលកំណើតជាថ្មីជាព្រះ‌វិញ្ញាណដ៏វិសុទ្ធសំរាប់ជីវិតខាងផ្លូវចិត្ត

ដដ៏វិសុទ្ធ» (លោក Philaretដ៏វិសុទ្).

ពិធីបុណ្យជ្រមុជទឹក ស្ដេច់ វ្លាឌីមៀរ

ប្រសិនបើអ្នកចង់ធ្វើពិធីបុណ្យជ្រមុជទឹកអ្នកត្រូវការមកដល់ព្រះវិហារអថូដុកណាមួយនិងសុំជំនួយពីលោក

បូជាចារ្យ ឬក្រុមបុគ្គលិក។ ពួកគេនិងជួយអ្នករៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹក ។

ប្រសិនបើគ្មានព្រះវិហារអថូដុកណានៅជិតកន្លែងរស់នៅរបស់អ្នក ឬអ្នកមានសំណួរឬបញ្ហានានាអំពី ពិធីបុណ្យជ្រមុជទឹក សូមទំនាក់ទំនងមកកាន់យើងខ្ញុំ ។  យើងនឹងអាចជួយអ្នក  ។